Random Posts

បើសិនជាអ្នកនៅតែនឹកដល់សង្សាចាស់របស់អ្នក អានអត្ថបទនេះ...

Image result for letting go of ex

នៅពេលដែលទំនាក់ទំនងមួយឈានទៅដល់ការបែកបាក់​ វាមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសបើសិនជាអ្នកដែលចង់បែកមិនមែនជាយើង ។ អតីតកាលនឹងដិតដាមជាប់ជានិច្ច ថាមនុស្សម្នាក់នោះគឺជាផ្នែកមួយនៃជីវិតដែលមិនអាចខ្វះបាន ។ ហើយវាពិតជាពិបាកខ្លាំងណាស់ដែលអោយគេចេញទៅ ដោយបន្សល់ទុកនូវអតីតកាលដ៏ជូរចត់ ។ យើងតែងតែស្រមៃឃើញនូវវេលាល្អៗដែលធ្លាប់មានជាមួយគេ  ហើយតែងតែសង្ឃឹមថាថ្ងៃណាមួយគេអាចនឹងត្រឡប់មករកយើងវិញ ។ ដូច្នេះយើងនឹងក្លាយទៅជាមនុស្សម្នាក់ដែលរស់នៅក្នុងអតីតកាល ហើយមិនបានបើកទ្វារសម្រាប់ទទួលយកនូវសេចក្តីសុខនៅពេលខាងមុខនោះទេ ។

យើងតែងតែគិតថាអនុស្សាវរីយ៍ដែលយើងធ្លាប់មាននឹងរស់ឡើងវិញ

Image result for sad

នៅពេលដែលយើងដាក់ទុនក្តីស្រឡាញ់ទៅលើនរណាម្នាក់ហើយ យើងប្រាកដជាមិនចង់ជួបនូវរឿងបែកបាក់នោះទេ ហើយយើងតែងតែសួរថា ហេតុអ្វីបានជាមានរឿងនេះកើតឡើងបាន នៅពេលដែលយើងកំពុងតែមានភាពរីករាយ ។ នៅពេលដែលយើងទម្រេតខ្លួនគេង យើងនឹងចងចាំពីនាទី និងអ្វីៗដែលធា្លប់ធ្វើអោយដៃគូរបស់យើងសប្បាយចិត្ត។

ក៏ប៉ុន្តែយើងត្រូវតែទទួលយកនូវការពិតថាអតីតកាលទាំងនោះ​ វាគ្រាន់តែជាអតីតកាលប៉ុណ្ណោះ ។ យើងមិនអាចធ្វើអោយពេលវេលាដើរថយក្រោយបានទេ ។ ដូច្នេះយើងត្រូវតែឈានជើងទៅមុខ ហើយបង្កើតនូវការចងចាំថ្មីៗល្អៗ ។ អ្វីដែលយើងត្រូវធ្វើគឺយើងត្រូវមើលទៅលើការចងចាំ ថាវាគឺជាការចំណាយដែលមិនអាចទាញយកមកវិញបានទេ មិនថាចំពោះការចងចាំល្អៗ ឬក៏អាក្រក់នោះទេ​​ ។​ ដូចនេះហើយបានជាអ្នកត្រូវ បង្កើតនូវការចងចាំល្អៗ តាមរយៈការធ្វើរឿងល្អៗទៅកាន់មនុស្សជុំវិញខ្លួន ។

អ្នកមានជម្រើសពីរសម្រាប់ជ្រើសរើស គឺការរស់នៅក្នុងអតីតកាល ឬក៏បន្តរស់នៅសម្រាប់អនាគត ។​​ ការរស់នៅជាមួយអតីតកាលមិនអាចធ្វើអោយអ្នកសប្បាយចិត្តនោះទេ តែវារឹតតែធ្វើអោយឈឺចាប់ថែមទៀត ។ នៅពេលដែលអ្នករស់នៅជាមួយអតីតកាលកាន់តែច្រើន នោះគម្លាតនៃភាពសប្បាយរីករាយសម្រាប់ថ្ងៃអនាគតកាន់តែឆ្ងាយ ។

យើងតែងគិតថាសង្សាចាស់របស់យើងល្អឥតខ្ចោះសម្រាប់យើង

Related image

យើងពិតជារហ័សនឹងភ្លេចនូវរឿងមិនល្អនៅក្នុងទំនាក់ទំនងបន្ទាប់ពីការបែកបាក់មិនទាន់បានប៉ុន្មានផង គឺយើងមើលមិនឃើញកំហុសឬបញ្ហាអ្វីទាំងអស់អំពីគេឡើយ ។ ខួរក្បាលរបស់យើងតែងតែប្រាប់យើងតែរឿងល្អៗអំពីគេទាំងដែលការពិត អ្វីៗវាមិនបែបនោះទេ ។

យើងតែងគិតថាមានតែគេម្នាក់នោះប៉ុណ្ណោះដែលសាកសមសម្រាប់យើង ។ ហើយមិនចង់អោយគេចេញទៅជារៀងរហូតទេ តែងតែគិតថាថ្ងៃណាមួយគេនឹងត្រឡប់មកវិញ ។ យើងតែងតែមើលរំលងហើយបដិសេធមនុស្សល្អៗជាច្រើន ព្រោះយើងគិតថាគេនឹងត្រឡប់មកវិញ​ ។

Related image

ហេតុអ្វីបានជាយើងនៅតែធ្វើខ្វាក់មើលមិនឃើញអ្វីទាំងអស់ដែលតែងតែរំខានយើងបែបនេះ ?​ នៅពេលដែលគេសម្រេចចិត្តថាបែកពីយើងហើយ នោះយើងគួរតែយល់ថា ទំនាក់ទំនងនោះមិនមែនជាអ្វីដែលគេចង់បាននោះទេ គឺគេចង់បាននូវទំនាក់ទំនងថ្មីមួយផ្សេងទៀតដែលខុសពីយើង ។

យើងតែងតែមើលឃើញនូវរូបភាពមួយអំពីគេថាគេជាមនុស្សបែបណា ហើយការពិតជាក់ស្តែងអំពីគេ នោះគឺនៅពេលដែលបែកគ្នានោះហើយ ។ គេមិនមែនជាមនុស្សដូចដែលយើងរំពឹងគិតនៅក្នុងខួរក្បាលនោះទេ ។​ នៅពេលដែលយើងឃ្លាតឆ្ងាយពីគេកាន់តែឆ្ងាយ នោះគេនឹងរឹតតែគិតថាយើងជាអ្នកដទៃ ។ ដូចនេះវាគ្មានចំណុចណាដែលយើងចង់អោយគេត្រឡប់មកវិញទេ ព្រោះគេមិនមែនជាគេដូចដែលយើងគិតពីមុននោះទេ​ ។

Image result for be happy or sad

ជាការពិតណាស់​ ការបែកបាក់គឺជារឿងមួយដែលពិបាកសម្រាប់មនុស្សគ្រប់រូប ។ ហើយប្រសិនបើយើងស្រឡាញ់គេខ្លាំង នោះជីវិតដែលរស់នៅដោយគ្មានគេ នោះរឹតតែពិបាក ។ ក៏ប៉ុន្តែប្រសិនបើគេមិនចងនៅបន្តជាមួយយើងនោះទេ មានន័យថាគេមិនមែនជាដៃគូដ៏ល្អសម្រាប់យើងនោះទេ មិនថាយើងគិតបែបណាចំពោះគេនោះទេ ។ វាគឺជារឿងល្អក្នុងការដែលយើងកើតទុក្ខមួយរយៈ ក៏ប៉ុន្តែការដែលយើងទុកគេក្នុងចិត្តរយៈពេលយូរវាមិនល្អនោះទេ ។ យើងមិនអាចធ្វើអោយខ្លួនឯងសប្បាយចិត្តដោយការសម្លឹងមើលទៅអតីតកាលនោះទេ តែយើងអាចធ្វើអោយខ្លួនឯងសប្បាយចិត្តបានដោយការសម្លឹងមើលទៅអនាគត ៕

Translated by: Veasna WT
Source: LifeHack


Post a Comment

0 Comments