Random Posts

ឃ្លាទាំង៥គួរនិយាយទៅកាន់ខ្លួនឯងជារៀងរាល់ថ្ងៃ

ជាទូទៅមនុស្សម្នាក់ៗតែងតែមានគោលដៅចង់សម្រេចនូវកិច្ចការប្រចាំថ្ងៃរបស់ខ្លួនក៏ដូចជាគោលដៅនៅថ្ងៃអនាគត់ ។ ប៉ុន្តែពួកគេបារម្ភអំពីនេះអំពីនោះដោយគិតអវិជ្ជមានច្រើនទៅលើខ្លួនឯង ហើយការគិតទាំងនោះធ្វើអោយពួកគេមិនសប្បាយចិត្តឫបរាជ័យនៅក្នុងជីវិត ។
ប៉ុន្តែខាងក្រោមនេះគឺជាឃ្លាល្អៗដែលអ្នកគួរនិយាយទៅកាន់ខ្លួនឯងជារៀងរាល់ថ្ងៃ​​ ដែលវាអាចជួយកាត់បន្ថយភាពស្មុគ្រស្មាញ និងអាចអោយអ្នកមានគំនិតវិជ្ចមានឡើងវិញដើម្បីសម្រេចគោលដៅ ហើយក័ដូចជាការលើកទឺកចិត្តខ្លួនឯង:

1. ខ្ញុំជាមនុស្សឥតខ្ចោះ

តើអ្នកធ្លាប់លើកទឺកចិត្តខ្លួនឯងយ៉ាងនេះឬទេ? យើងតែងតែចង់ឲ្យខ្លួនឯងដូចជាអ្នកដទៃ ពីព្រោះយើងមិនស្កប់ចិត្តចំពោះអ្វីដែលយើងមានឥឡូវនេះ ។​ យើងតែងចង់អោយយើងមានអ្វីៗដូចដែលអ្នកផ្សេងកំពុងមាន ប់ុន្តែវាមិនងាយដូចគិតនោះទេ ហើយយើងក៏មិនដូចនរណាម្នាក់ដែរ មនុស្សម្នាក់ៗមានសមត្ថភាពនិងគុណភាពខុសៗគ្នា ដូច្នេះហើយយើងត្រូវតែរកឲ្យឃើញនូវសមត្ថភាពនោះ ហើយត្រូវបញ្ឈប់ការប្រៀបធៀបខ្លួនជាមួយអ្នកដទៃ ពីព្រោះយើងឥតខ្ចោះតាមរបៀបមួយផ្សេងពីអ្នកដទៃ ។ ចូរចាប់ផ្តើមនិយាយពាក្យថា  "​ខ្ញុំជាមនុស្សឥតខ្ចោះ" ជារៀងរាល់ព្រឹកហើយចាំមើលការផ្លាស់ប្តូរ ។

2.​ ខ្ញុំអាចធ្វើវាបាន

ប្រសិនជាអ្នកមានគោលដៅក្លាយជាសេដ្ឋីក្នុងរយៈពេល៥ឆ្នាំបន្ទាប់ អ្នកប្រឈមនឹងគំនិតអវិជ្ចមានពីរក្នុងខួរក្បាលរបស់អ្នក ។ ទី១គឺអ្នកគិតថាអ្នកមិនអាចធ្វើវាបាន អ្នកមិនមានសមត្ថភាព មិនមានការវិនិយោគ ឫគិតថាអ្នកមិនសាកសមទាល់់​តែសោះ ។ ម្យ៉ាងទៀតគំនិតអវិជ្ចមានមួយទៀតគឺអ្នកគិតថា  អ្នកត្រូវតែមានអ្វីដែលវាត្រូវការដើម្បីក្លាយជាសេដ្ឋី ហើយអ្នកត្រូវស្តាប់តាមវា ។ អ្នកត្រូវតែចោលគំនិតទាំងនោះ ហើយនិយាយថាអ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកគិតក្នុងចិត្ត ។ ប៉ុន្តែវាត្រូវការការខិតខំប្រឹងប្រែង ការតស៊ូ និងការប្រឈមមុខនឺងភាពភ័យខ្លាច ។ តើយើងសង្ស័យធ្វើអ្វី? ព្រះអាចធ្វើអ្វីគ្រប់យ៉ាង ។ អ្នកធ្វើអ្វីដែលអ្នកអាចធ្វើបាន ព្រះធ្វើអ្វីដែលអ្នកមិនអាចធ្វើបាន នោះអ្នកនឹងធ្វើបានគ្រប់យ៉ាង ។

3.​ ព្រះតែងតែនៅជាមួយខ្ញុំជានិច្ច

មិត្តភក្តិរបស់អ្នកសើចចំអកអំពីក្តីស្រម៉ៃរបស់អ្នក ឪពុកម្តាយរបស់មិនជឿលើក្តីសុបិន្តរបស់អ្នក ប៉ុន្តែនេះជាដំណឹងល្អ ។​ មានម្នាក់ដែលមិនដែលសើចចំអកអំពីក្តីសុបិន្តរបស់អ្នក ហើយតែងតែជឿលើក្តីសុបិន្តរបស់អ្នកជានិច្ច ។ តើអ្នកទាយបានទេថាជានរណា? ប្រាកដណាស់! គឺជាព្រះ! ព្រះតែងតែនៅជាមួយយើងដើម្បីកាន់ដៃយើង អ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែយកដៃរបស់យើងឈោងចាប់ប៉ុណ្ណោះ ។ នៅពេលដែលអ្នកអស់ភាពអត់ធ្មត់់ជាមួយនរណាម្នាក់ ចូរគិតអំពីភាពអត់ធ្មត់ដែលព្រះមានចំពោះយើងគ្រប់ពេលវេលា ។

I'm not Alone, God is always with me!

4. ខ្ញុំគឺជាអ្នកឈ្នះ

អ្នកត្រុវគិតថា ទោះជាខ្ញុំទៅដល់ទីណាក៏ដោយ ខ្ញុំគឺជាអ្នកឈ្នះ ជ័យជំនះគឺនៅក្នុងឈាមរបស់ខ្ញុំ ខ្ញុំកើតមកដើម្បីឈ្នះ ហើយស្លាប់​ក្នុងនាមជាជើងឯក ការចាញ់មិនមែនជាជម្រើសនៅក្នុងជីវិតរបស់ខ្ញុំនោះទេ ។​ ដាស់តឿនរៀងរាល់ព្រឹកថាខ្លួនឯងជានរណាហើយមានបំណងចង់​ធ្វើអ្វីនៅថ្ងៃអនាគត ។ ខ្ញុំដឹងថាខ្ញុំត្រូវធ្វើអ្វី ហើយខ្ញុំនិងធ្វើវា ។​ បើខ្ញុំធ្វើវា ខ្ញុំនឹងក្លាយជាអ្នកឈ្នះ ទោះជាអ្នកដទៃកំពុងតែធ្វើអ្វីក៏ដោយ ។

5. ថ្ងៃនេះជាថ្ងែរបស់ខ្ញុំ

ទោះជាម្សិលមិញមានរឿងអ្វីកើតឡើងក៏ដោយ ថ្ងៃថ្មីដែលជាថ្ងៃរបស់អ្នកវាបានចាប់ផ្តើមហើយ ។ អ្នកមិនមែនជាមនុស្សម្នាក់ដូចជាថ្ងៃម្សិលមិញនោះទេ ។​ ឈប់រស់នៅក្នងអតីតកាលហើយផ្តោតអារម្មណ៍ទៅលើអនាគត ពីព្រោះអនាគតនឹងក្លាយជាស្រស់បំព្រង អ្នកមិនទាន់បានឃើញថ្ងៃល្អបំផុតក្នុងជីវិតរបស់អ្នកនោះទេ ។

Wake up, Smile and tell yourself Today is My Day

Translated by: Veasna WT
Source: LifeHacks

Post a Comment

1 Comments