មនុស្សម្នាក់ៗនឹងផ្លាស់ប្ដូរអត្តចរិត និងការធ្វើអ្វីគ្រប់បែបយ៉ាង ពេលដែលពួកគេចាស់ទុំទៅ។ ចំណែកឯបុរសៗវិញក៏មានរឿងខ្លះដែលគេនឹងឈប់ធ្វើតទៅទៀត ពេលពួកគេចូលដល់វ័យមួយរាងចាស់បន្តិចដែរ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) គេមិនអនុញ្ញាតឲ្យការភ័យខ្លាចបំបែកគេចេញពីភាពជោគជ័យឡើយ៖ មិនថាវាជាភាពភ័យខ្លាចពីអ្វីនោះទេ វាគ្រាន់តែជារឿងតូចតាចមិនសំខាន់សម្រាប់គេសោះ។ ពួកគេមិនចង់រស់នៅ និងឃុំឃាំងខ្លួនឯង ក្នុងភាពភ័យខ្លាចឡើយ ហើយគេនឹងមិនស្ទាក់ស្ទើរ ប្រឈមមុខនឹងវាឡើយ។
២) គេមិនធ្វើអ្វីផ្គាប់ចិត្តនរណាឡើយ៖ បុរសកាន់តែចាស់ទុំ គឺកាន់តែធ្វើអ្វីតាមតែខ្លួនឯងចង់បាន។ ពួកគេដឹងថាគេជានរណា ថាគេគួរធ្វើអ្វី ហើយគំនិតគេតែងលើអ្នកដទៃ គ្រប់ពេល។
៣) មិនចេះចងគំនុំ៖ ចងគំនុំគឺដូចជាផឹកថ្នាំបំពុលខ្លួនឯង ហើយចង់ឲ្យអ្នកដទៃស្លាប់អញ្ចឹង។ ពួកគេនឹងមិនចំណាយពេលចង់គំនុំនរណាឡើយ គេទទួលយកការសូមទោសបើអ្នកដទៃ ធ្វើខុសមកលើគេ ហើយគេក៏សូមទោសអ្នកដទៃ វិញបើខ្លួនគេធ្វើខុសអ្វីមួយ។
៤) មិនឲ្យអ្នកដទៃប្រមាថឡើយ៖ បុរសដែលមានគំនិតចាស់ទុំគឺពិតជាគោរពនិងស្រឡាញ់ខ្លួនឯងណាស់ ហេតុនេះ គេនឹងមិនអនុញ្ញាតឲ្យអ្នកនរណាម្នាក់មកមាក់ងាយ ឬក៏ដៀមដាមដល់គេបានទេ៕
Translated Source: BizKhmer
1 Comments
That’s right.
ReplyDelete