ក្នុងនាមជានិស្សិតសាកលវិទ្យាល័យ គ្រប់គ្នាមានរឿងជាច្រើនដែលត្រូវប្រឈម ។ រឿងទាំងនោះមានដូចជាការសិក្សាផ្ទាល់ ការរស់នៅក្នុងសង្គម ការស្វែងរក Internship និងការគ្រប់គ្រងបញ្ហាស្ត្រេសជាដើម ។ ហើយភាពសប្បាយរីករាយក៏ត្រូវធ្លាក់ចុះដោយសារបញ្ហាមួយចំនួនទាំងអស់នេះផងដែរ ។ ក៏ប៉ុន្តែភាពសប្បាយរីករាយគួរតែជាអាទិភាពចម្បងនៅក្នុងជីវិតមហាវិទ្យាល័យ ។
ខាងក្រោមនេះជារឿង៨យ៉ាងងាយៗ ដើម្បីកែសម្រួលរបៀបរស់នៅរបស់អ្នកអោយកាន់តែមានភាពសប្បាយរីករាយ៖
១. ធ្វើអ្វីមួយដែលអ្នកភ័យខ្លាច
មិនថាវាជាកិច្ចការដែលជួយសង្គម ការចេញដើរលេង ឬការអ្វីមួយនោះទេ អ្នកគួរតែចេញទៅពិភពលោកខាងក្រៅខ្លះដើម្បីមានពេលផ្ទាល់ខ្លួនសម្រាប់ទទួលយកបទពិសោធន៍ គំនិតថ្មីៗ ហើយនិងការជួបនូវមិត្តភក្តិថ្មីៗ វាគឺជារឿងដ៏ល្អ ។២. រហ័សនឹងបរាជ័យ
ប្រសិនបើអ្នកបានចូលរួមការប្រកួតបាល់ទាត់មួយ ក៏ប៉ុន្តែអ្នកទទួលបានភាពបរាជ័យ អ្នកគួរប្រើពេលវេលាបន្តិចក្នុងការដែលអ្នកខកចិត្ត ក៏ប៉ុន្តែអ្នកមិនគួរបោះបង់វាឡើយ គឺចូលរួមការប្រកួតថ្មីផ្សេងទៀត ព្រោះជីវិតនៅក្នុងមហាវិទ្យាពោរពេញទៅដោយការប្រកួតប្រជែង ។ សូមកុំរំពឹងទុកនូវលទ្ធផលតាមដែលចិត្តរបស់អ្នកចង់បាន គឺអ្នកគួរតែរុករកមធ្យោបាយថ្មីដែលអ្នកគិតថាអ្នកចូលចិត្ត ។៣. ធ្វើជាម្នាក់ដែលមានមិត្តល្អៗនៅជុំវិញខ្លួន
ប្រាកដណាស់ថាអ្នកត្រូវការអ្នកដែលអាចទុកចិត្តនិងជឿជាក់ដើម្បីពិភាក្សានៅពេលដែលអ្នកជួបប្រទះនូវរឿងផ្សេងៗ ត្រូវការអ្នកដែលជួយអបអរសាទរអ្នកនៅពេលដែលអ្នកមានដំណឹងល្អឬជោគជ័យទៅលើអ្វីមួយ ហើយម្នាក់ដែលអាចកំដរអ្នកនៅពេលដែលអ្នកអផ្សុក ឬម្នាក់ដែលអាចយល់ពីទឹកភ្នែករបស់អ្នកជាជាងយល់តែត្រឹមស្នាមញញឹមរបស់អ្នក ។ វាពិតជាពិបាកនៅក្នុងការស្វែងរកមិត្តល្អបែបនេះដែលស្រឡាញ់អ្នកជាអ្នក ក៏ប៉ុន្តែគេអាចនឹងកំពុងតែរង់ចាំអ្នក គ្រាន់តែអ្នកត្រូវប្រើពេលវេលាដើម្បីស្គាល់ពួកគេប៉ុណ្ណោះ ។
៤. ជ្រើសរើសមុខជំនាញដែលអ្នកពេញចិត្ត
ប្រសិនបើ៌ឪពុកម្តាយរបស់អ្នកជាអ្នកបង់ថ្លៃសម្រាប់ការសិក្សារបស់អ្នក វាពិតជាពិបាកក្នុងការបដិសេធជាមួយនឹងសម្ពាធដែលគាត់ចង់អោយអ្នកសិក្សាលើមុខជំនាញដែលគាត់ចង់អោយអ្នកសិក្សា ខុសពីអ្វីដែលអ្នកចង់បាន ។ ក៏ប៉ុន្តែបើអ្នកត្រូវបង្ខំចិត្តរៀនលើមុខជំនាញដែលអ្នកមិនពេញចិត្តនោះ និយាយជាមួយពួកគាត់ ហើយប្រាប់ទៅគាត់ថា នៅចុងបញ្ចប់នៃថ្ងៃនោះ អ្វីដែលសំខាន់បំផុតនោះគឺជាសុភមង្គល មិនមែនអ្វីដែលអ្នកត្រូវតស៊ូលំបាកដើម្បីអោយតែបានប្រាក់ខែច្រើននោះទេ បន្ទាប់ពីចេញពីមហាវិទ្យាល័យ ។៥. ចេញទៅខាងក្រៅខ្លះ
ការរស់នៅក្នុង dorm ជាមួយគ្នារហូតមិនចេញទៅក្រៅសោះវាមិនល្អនោះឡើយ ។ ដកខ្លួនចេញពីគ្រែ ពីបន្ទប់គេង ពីសៀវភៅរបស់អ្នកខ្លះ ហើយទៅកំសាន្តឬមាន Party ដែលអ្នកធ្លាប់មានគម្រោងជាមួយគ្នាវាគឺជារឿងល្អមួយ ។ អ្នកអាចហៅមិត្តជិតស្និទ្ធរបស់អ្នកចេញទៅមើលកន្លៃងផ្សេងៗ ដូចជាទីក្រុងឬទីប្រជុំជនដែលនៅជុំវិញបរិវេណសាលា នោះវាគឺជារឿងល្អមួយដើម្បីអោយខួរក្បាលបានសម្រាកខ្លះ ជាជាងមានតែផ្នត់គំនិតរៀនរហូតដោយមិនបានផ្តល់ក្តីសុខអោយខ្លួនឯងវាមិនល្អនោះទេ ។
៦. គ្រប់គ្រងការចេញទៅក្រៅ
វាគឺជារៀងសំខាន់ដែលអ្នកត្រូវចេះគ្រប់គ្រងការចេញទៅខាងក្រៅ ដូច្នេះអ្នកគួរតែកែប្រែវាអោយបានត្រឹមត្រូវ ដូចជាការមើលភាពយន្តរាត្រី ឬការញាំអាហារពេលល្ងាចក្នុងហាងមួយជាដើម ។ ការសិក្សានៅមហាវិទ្យាល័យគឺមានល្បឿនលឿន ។ ដូចនេះតុល្យភាពគឺជារឿងដែលសំខាន់មួយផងដែរ ។៧. បង្កើតគម្រោងសប្បាយៗ
ប្រសិនបើអ្នកមានគម្រោងសប្បាយៗក្នុងជីវិតរបស់អ្នក សប្តាហ៍ដែលពោរពេញទៅដោយឯកសារ និងការសរសេរស្រាវជ្រាវ (Research) វានឹងមើលទៅដូចជាមិនពិបាកប៉ុន្មានសម្រាប់អ្នកទេ ។៨. នៅពេលដែលត្រូវវ៉ាកង វាជាពេលដែលអ្នកត្រូវសម្រាក
អ្នកអាចកំសាន្តជាមួយការមើលភាពយន្ត ចំណាយពេលជាមួយក្រុមគ្រួសារ ឬមិត្តភក្តិវិទ្យាល័យរបស់អ្នក ។៩. ធ្វើការហាត់ប្រាណ
ក្រៅពីខួរក្បាលរបស់អ្នក រាងកាយរបស់អ្នកក៏ត្រូវមានសុខភាពល្អផងដែរ បើសិនជាអ្នកមិនមានសុខភាពល្អទេ តើអ្នកនឹងរៀន ឬធ្វើការយ៉ាងម៉េចកើតទៅ ។
១០. គេងអោយបានគ្រប់គ្រាន់
១១. ញាំុអោយបានគ្រប់គ្រាន់ និងទៀងទាត់
១២. សម្អាតបន្ទប់អ្នកអោយបានស្អាតជានិច្ច
ប្រសិនបើបន្ទប់របស់អ្នកមើលទៅយ៉ាប់ ហើយមានក្លិនមិនល្អ តើអ្នកនឹងមានអារម្មណ៍បែបណា? រៀបចំធ្នើសៀវភៅរបស់អ្នក គ្រែគេងរបស់អ្នក ហើយបោកសម្លៀកបំពាក់របស់អ្នកអោយបានស្អាត នោះវាមិនមៃនជារឿងពិបាកនោះទេ ។ ហើយវានឹងធ្វើអោយអ្នកមានការផ្លាស់ប្តូរ និងបង្ហាញពីអកប្បកិរិយារបស់អ្នក ។
១៣. ស្វែងយល់ពីចំណុចខ្សោយរបស់អ្នក ហើយព្យាយាមបង្កើនប្រសិទ្ធភាពឡើងវិញ
មិនថាអ្នកមានបញ្ហាជាមួយការចំណាយរបស់អ្នក ការជ្រើសរើសកន្លៃងសម្រាប់បរិភោគអាហារ យើងតែងតែមានបញ្ហាជាមួយនឹងអ្វីមួយ ។ តែវាជាពេលដែលអ្នកត្រូវផ្លាស់ប្តូរទម្លាប់របស់អ្នកដើម្បីអោយកាន់តែប្រសើរ និងមានភាពរីករាយ ។១៤. Treat yourself
បើសិនជាអ្នកចូលចិត្តអាហារ ដូចជា Pizza ឬ Cafe អ្នកគួរតែទទួលបានវាខ្លះ វានឹងធ្វើអោយអ្នកសប្បាយចិត្ត ។១៥. ទទួលយកភាពឯករាជ្យ
នៅពេលដែលអ្នករៀននៅមហាវិទ្យាល័យ រឿងមួយគឺអ្នកត្រូវរស់នៅឆ្ងាយពីផ្ទះ អ្នកត្រូវក្លាហាន និងធ្វើអ្វីដែលបង្ហាញថាអ្នកអាចធ្វើវាបាន រៀនរស់នៅដោយខ្លួនឯង ។ មហាវិទ្យាល័យគឺជាស្ពានដែលចម្លងអ្នកពីភាពវ័យក្មេងទៅជាមនុស្សពេញវ័យ ។១៦. ...ក៏ប៉ុន្តែត្រូវរក្សាភាពជិតស្និទ្ធជាមួយឪពុកម្តាយនិងមិត្តភក្តិរបស់អ្នក
នៅពេលដែលអ្វីៗល្អប្រសើរនៅសាលារៀន វាងាយនឹងស្រួលនឹងរវល់ ក៏ប៉ុន្តែអ្នកគួរតែចំណាយពេលខ្លះដើម្បី call សួរសុខទុក្ខពួកគាត់ ។១៧. យល់ថា "ការស្វែងយល់ខ្លួនឯង" ត្រូវការពេលវេលា
យ៉ាងហោចណាស់អ្នកអាចនឹងស្អប់មុខវិជ្ជាបីមុខដែលអ្នកកំពុងរៀន អ្នកអាចនឹងមិនពេញចិត្តចំពោះសកម្មភាពមួយចំនួន ហើយចង់ផ្លាស់ប្តូរខ្លួនឯងអោយក្លាយជាមនុស្សថ្មីទាំងស្រុង ។ ទោះបីជាមានអ្នកខ្លះនិយាយថា មហាវិទ្យាល័យគឺជាការស្វែងរកអ្វីដែលថ្មី ឬ អ្នកត្រូវតែផ្លាស់ប្តូរអោយវាទៅជាថ្មីនោះ អ្នកមិនបាច់បង្ខំនោះទេ ។
១៨. រស់នៅក្នុងបច្ចុប្បន្នអោយល្អប្រសើរ
កុំខ្វាយខ្វល់ច្រើនពេកពីជីវិតបន្ទាប់ពីចេញពីមហាវិទ្យាល័យ អ្នកត្រូវធ្វើវាត្រឹមតែបួនឆ្នាំប៉ុណ្ណោះ --carpe diem.Translated by Veasna WT
Source: huffingtonpost.com
2 Comments
ពិតជាល្អណាស់អត្ថបទមួយនេះ!
ReplyDeleteThank you my friend!
Delete