Random Posts

ប្រហែលមួយចំនួនមិនទាន់ដឹងទេថាYouTubeបានដាក់អោយប្រើប្រាស់នូវDark Modeហើយ​សម្រាប់អ្នកចូលចិត្តទស្សនានៅពេលយប់



ទីបំផុត Google បាន​ដាក់​ឲ្យ​ប្រើប្រាស់​ផ្ទៃ​ពណ៌​ខ្មៅ (Dark Theme) នៅ​លើ YouTube apps ហើយ​សម្រាប់​ឧបករណ៍​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​អែនឌ្រោយ (Android) បន្ទាប់​ពី​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​កុំព្យូទ័រ Desktop កុំព្យូទ័រ Laptop និង​លើ iOS


Dark Theme គឺ​ជា​ការ​ប្ដូរ​ផ្ទៃ​របស់ YouTube ពី​ពណ៌​ស ទៅ​ជា​ពណ៌​ខ្មៅ សម្រាប់​ចូល​ចិត្ត​ទស្សនា​វីដេអូ​នៅ​លើ YouTube នៅ​ពេល​យប់ ដែល​មុខងារ​អាច​កាត់​បន្ថយ​ពន្លឺ​ដែល​ចាំង​មក​លើ​ភ្នែក​របស់​អ្នក​នៅ​ពេល​ទស្សនា​វីដេអូ​នៅ​លើ YouTube កុំ​ឲ្យ​រោយ​ភ្នែក ជួយ​ការពារ​មិន​ឲ្យ​កាំរស្មី​ពណ៌​ខ្ពស់​ចូល​ទៅ​ក្នុង​ភ្នែក និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថាមពល​របស់​ទូរស័ព្ទ​ឆ្លាតវៃ​ផង​ដែរ។

YouTube នឹង​ចងចាំ​កម្រិត​ពន្លឺ ឬ​កម្រិត​ពណ៌​ខ្មៅ​របស់​អ្នក​ទាំង​នៅ​លើ​កម្មវិធី​ទូរស័ព្ទ (mobile apps) និង​នៅ​លើ​កុំព្យូទ័រ (desktop site) នៅ​ពេល​លោក​អ្នក​ចូល​មើល​វីដេអូ​នៅ​លើ YouTube លើក​ក្រោយៗ​ទៀត។
Source: TechKhmer

Post a Comment

0 Comments