Random Posts

មកស្គាល់ Smartphone សេរីថ្មីរបស់ Google គឺ Pixel 3 និង Pixel 3 XL


កាលពីថ្ងៃអង្គារកន្លងទៅនេះGoogle បានប្រកាសបញ្ចេញ Smartphone របស់ខ្លួនក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង New York ។ សម្រាប់អ្នកដែលនិយមតាមដានព័ត៌មានបច្ចេកវិទ្យានិង Hardware ប្រហែលជាមិនទាន់បានដឹងអំពីលក្ខណៈមួយចំនួននៅក្នុងការ Design របស់ Pixel 3 នៅឡើយទេ។

Google បានបង្ហើបប្រាប់ទៅ Tech Insider តាមរយៈ Twitter មុនព្រឹត្តិការណ៍ពិពណ៍របស់ខ្លួនថាអ្នកដែលបង្កើតពាក្យចចាមអារាមនិងអ្នកដែលប្រឌិតទាំងអស់មិនទាន់បានដឹង ពីលក្ខណៈរបស់ Smartphone ទាំងនេះនោះទេ។ Google បានបង្ហាញអំពីអនាគតលក្ខណៈពិសេសថ្មីរបស់ Software (ជាពិសេសទាក់ទងនឹង Camera) ដែលយើងអាចនឹងរំភើបក្នុងការចាប់កាន់និងសាកល្បងក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។


តោះឥឡូវនេះយើងមកមើលអំពីរូបរាងរបស់ Pixel 3 និង Pixel XL ទាំងអស់គ្នា៖


ចំពោះរូបរាងទាំងពីរម៉ូឌែលនេះ វាមានទំហំធំ មានចន្លោះទំនេរលើអេក្រង់ និងមានសម្លេងលឺផងដែរ!


ចំពោះពាក្យចចាមអារាមដែលថាទូរស័ព្ទវ័យឆ្លាតរបស់
Googleនឹងមានរូបរាងឆកគឺវាមានតែនៅលើ Pixel XL តែប៉ុណ្ណោះ
ប្រសើរហើយដែលវាមិនមាននៅលើទូរស័ព្ទទាំងពីរម៉ូឌែល ព្រោះអ្នកប្រើប្រាស់មិនសូវជាពេញចិត្តប៉ុន្មានទេជាមួយនឹងរូបរាងឆកបែបនេះ ក៏ប៉ុន្តែចំពោះម៉ូឌែល Pixel 3 ធម្មតាក៏នៅមានចំណុចខ្វះខាតត្រង់ថាវាមាននៅសល់ផ្ទៃអេក្រង់ទំនេរច្រើនទាំងផ្នែកខាងលើនិងផ្នែកខាងក្រោមរបស់អេក្រង់។


 ចំពោះម៉ូឌែល Pixel 3 មានអេក្រង់ទំហំ 5.5-inch និង OLED display ចំណែកឯ Pixel 3 XL មានអេក្រង់ទំហំ 6.3-inch និងកញ្ចក់ OLED


ទូរស័ព្ទទាំងពីរម៉ូឌែលមានអេក្រង់ធំជាងមុនបើប្រៀបធៀបទៅនឹងម៉ូឌែលមុនៗគឺ Pixel 2 និង Pixel 2 XL ។​ តែទោះជាយ៉ាងណាក៏វាមិនធំជាងម៉ូឌែលមុនៗប៉ុន្មានដែរ ។


ទូរស័ព្ទសេរី Pixel 3 ទាំងនេះមាន two-tone glass back យ៉ាងស្រស់ស្អាត។

នៅពេលដែលយើងចាប់កាន់ម៉ូឌែលទាំងពីរនេះ យើងនឹងច្បាស់ជាមានអារម្មណ៍ ថាវាមានលក្ខណៈ premium (គឺល្អប្រសើរ) ជាងម៉ូឌែល Pixel មុនៗ។

លក្ខណៈ premium ទាំងអស់នេះបានបង្ហាញអំពីរបៀបដែលទូរស័ព្ទផ្តល់នូវអារម្មណ៍ក៏ដូចជារូបរាងដ៏ទាក់ទាញផងដែរ ជាពិសេសជាមួយនឹង glass back ថ្មីរបស់ទូរស័ព្ទទាំងនេះ គឺវាមានកញ្ចក់ពេញតួខាងក្រោយជាមួយនឹងសំបកពីរជាន់និងពីរពណ៌។
ផ្ទៃខាងលើរបស់វាមានភាពរលោង ចំណែកឯផ្ទៃខាងក្រោមគឺមានលក្ខណៈកញ្ចក់ម៉ដ្ឋសាយ។ ការ Design ថ្មីនេះបានធ្វើអោយសេរី Pixel របស់ Google ទាំងនេះអាចប្រៀបធៀបឬប្រកួតប្រជែងជាមួយនឹង Smartphones សេរីទំនើបដទៃទៀតបាន។


ចំណុចមួយទៀតចំពោះម៉ូឌែល Pixel 3 និង Pixel XL គឺមានប៊ូតុងបិទបើកពណ៍បៃតងខ្ចីដែលគួរអោយស្រឡាញ់។



ទូរស័ព្ទទាំងពីរម៉ូឌែលនេះដំណើរការជាមួយ chip ដូចទៅនឹង Smartphone ទំនើបៗដទៃទៀតក្នុងឆ្នាំ 2018 នេះ។


សេរី Pixel 3 ទាំងពីរនេះដំណើរការជាមួយនឹងឈីប Snapdragon 845 ដែលបង្កើតឡើងដោយ Qualcomm ដែលមាន 4GB RAM ដែលធ្វើអោយម៉ាស៊ីនដំណើរការក្នុងល្បឿនលឿននិងមានលក្ខណៈរលូន។ ទោះបីជាទូរស័ព្ទម៉ូដែលផ្សេងៗមាន RAM ធំជាងនេះ ក៏ប៉ុន្តែទូរស័ព្ទម៉ូឌែល Pixel 3 គឺម្រូវជាមួយនឹង Specs របស់វាជាពិសេសស្របទៅនឹងដំណើរការនៃ Clean Version របស់វា។


ទូរស័ព្ទទាំងពីរម៉ូឌែលនៅតែបង្ហាញខ្លួនជាមួយនឹងប្រព័ន្ធកាមេរា Lens ខាងក្រោយមួយគ្រាប់ដដែល ក៏ប៉ុន្តែក៏មិនមានដំណឹងថា Google ចង់បំពាក់នូវ Lens លើសពីមួយគ្រាប់ដែរ។


Google បានណែនាំអំពីលក្ខណៈពិសេសថ្មីបីយ៉ាងសម្រាប់កាមេរារបស់ Pixel 3 ដែលនឹងត្រូវបង្ហាញខ្លួនជាមួយនឹងម៉ូឌែលក្រោយៗផងដែរ។
        -លក្ខណៈពិសេស Top Shot ប្រើប្រាស់បច្ចេកវិទ្យាទប់លំនឹងនៅលើ Pixel 3 ដើម្បីថតយករូបភាពជាច្រើនមុននិងក្រោយពេលដែលអ្នកចុចប៊ូតុងថត។ បើសិនជានៅពេលដែលអ្នកចុចប៊ូតុងថតមានបញ្ហា ដូចជាមាននរណាម្នាក់ព្រិចភ្នែកឬធ្វើចលនាមិនសមស្របណាមួយនៅវិនាទីចុងក្រោយ Top Shop និងផ្តិតយករូបណាដែលល្អបំផុត។

       -Google ក៏បានណែនាំអំពី Super Res Zoom ដែលវាជួយនៅក្នុងការពង្រីករូបភាព Digital នៅលើទូរស័ព្ទ Pixel បានយ៉ាងច្រើន។ ឥឡូវវាស្រដៀងទៅនឹងការពង្រីកអុបទិកដែរដែលអ្នកនឹងឃើញនៅលើកាមេរាជាមួយនឹង Lens ពីរគ្រាប់។

       -លក្ខណៈពិសេស Night Sight (សម្រាប់ថតរូបនៅពេលយប់) នឹងធ្វើអោយរូបភាពថតបានកាន់តែច្បាស់នៅកន្លែងដែលមានពន្លឺខ្សោយដោយមិនចាំបាច់ប្រើប្រាស់កាមេរាដែលមានជំរៅជ្រៅធំទូលាយដូចដែលមានបំពាក់នៅ Samsung Galaxy ជំនាន់ចុងក្រោយ។ លក្ខណៈពិសេសនិងបង្ហាញខ្លួននៅខែតុលានេះ។


​     លក្ខណៈពិសេសទាំងអស់ខាងលើនេះមានមូលដ្ឋានដោយម៉ាស៊ីនរៀនដោយស្វ័យប្រវត្តិរបស់ Google គឺប្រាជ្ញាសិប្បនិម្មិត និងផ្តោតលើ Software ជាជាង Hardware Google បានបង្ហាញថាការអភិវឌ្ឍខាងផ្នែកSoftware អាចនឹងល្អប្រសើរដូចទៅនឹងការអភិវឌ្ឍខាងផ្នែក Hardware ដែរ។



ខាងក្រោមនេះគឺជារូបថតជាក់ស្តែងដែលបានថតដោយបច្ចេកវិទ្យាថ្មីមួយនេះ។ រូបភាពមើលទៅពិតជាល្អខ្លាំងណាស់ ដែលមានពន្លឺភ្លឺច្បាស់ដែលថតលក្ខណៈធម្មតានៅលើទូរស័ព្ទ Pixel ដោយពុំមានការកាត់ត ហើយមើលទៅគួរអោយចូលចិត្ត។ 


Google ក៏បានបំពាក់នូវកាមេរា Selfie ពីរគ្រាប់ផងដែរនៅលើទូរស័ព្ទ Pixel


ជំនួសអោយការបន្ថែមកាមេរានៅផ្នែកខាងក្រោយ Google បានបន្ថែមកាមេរា Selfie នៅនឹងកាមេរាខាងមុខ។ Lens ទី២ គឺជា Lens ដែលមានមុំធំទូលាយដែលស្រដៀងទៅនឹងអ្វីដែលយើងបានឃើញនៅលើ LG V40 ។ វាអនុញ្ញាតអោយយើង Selfie បានគ្នាច្រើន ជាមួយនឹងមនុស្សនៅជុំវិញនោះអំឡុងពេល Selfie


Google បានបន្ថែមលក្ខណៈពិសេសមួយទៀតនៅលើ Pixel 3 ដែលមិនមាននៅលើទូរស័ព្ទ Pixels ជំនាន់មុនៗ


មិនដូចជា Pixel  និង Pixel 2 ទេ ឥឡូវនេះ Pixel 3 មាន Wireless Charging (បញ្ចូលថ្មទូរស័ព្ទដោយពុំចាំបាច់ប្រើខ្សែ) ។ ជាមួយគ្នានោះដែរ Google ក៏បានប្រកាសជាផ្លូវការនៅជើងទ្របញ្ចូលថ្ម Wireless charging Pixel Stand ដែលវាក៏មានបំពាក់នូវជំនួយការ Google Assitant ដែលមានសមត្ថភាពខ្លះៗផងដែរ។



តើអ្នកគិតយ៉ាងណាដែរជាមួយនឹងម៉ូឌែលថ្មីទាំងនេះ?

Translated by Veasna WT



Post a Comment

0 Comments