Random Posts

សញ្ញា​សំខាន់ៗ​៥​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​អ្នក​មាន​និស្ស័យ​​ធ្វើជំនួញ​​ពី​ធម្មជាតិ​!



ចង់​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ម្នាក់​ ​ក្នុង​វិស័យ​ជំនួញ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ ​​ព្រោះ​វា​ទាមទារ​នូវ​ចំណុច​សំខាន់ៗ​ជាច្រើន​។ ​ក្នុង​នោះ​ដែរ ​មនុស្ស​មួយ​ចំនួន​គ្មាន​និស្ស័យ​ក្នុង​ការ​រកស៊ី​នោះ​ឡើយ ​ដូច្នេះ​ទោះបីជា​មាន​ឱកាស​ល្អ​ ​និង ​មាន​ការ​លើក​ស្ទួយ​ពី​ក្រុម​គ្រួសារ​ប៉ុណ្ណា​ក៏ដោយ ​ក៏​មិន​អាច​ជោគជ័យ​ជា​ដុំកំភួន​នោះ​ដែរ​។ ​​ចំណែក​អ្នក​ខ្លះ​វិញ​ ​គឺ​មាន​ទេពកោសល្យ​ ​និង និស្ស័យ​ពី​ធម្មជាតិ​តែ​ម្តង​ ​ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​អាច​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​ជំនួញ​ ​ទោះបីជា​មាន​បញ្ហា​ជាច្រើន​កើត​ឡើង​ក៏​ដោយ​។ ខាងក្រោម​នេះ ជា​សញ្ញា​សំខាន់ៗ​ដែល​បញ្ជាក់​ថា អ្នក​កើត​​មក​មាន​និស្ស័យ​ខ្លាំង​ក្នុង​ការ​​ជំនួញ៖​​​​​​
១) ​​ចូលចិត្ត​ផ្តើម​គំនិត​៖ ​​អ្នក​រកស៊ី​ចំណាន​​ ​គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​​មាន​គំនិត​ថ្មីៗ​ដែល​ខ្លួន​រក​ឃើញ ​និង មិន​ធ្វើ​​អ្វី​ដែល​ចម្លង​តាម​គេ​ទាំង​ស្រុង​នោះ​ឡើយ ​​​ព្រោះ​មនុស្ស​ទាំង​អស់​ត្រូវ​តែ​អ្វី​ដែល​ថ្មី​ ​និង ប្លែក​ ​ហើយ​មាន​​ប្រយោជន៍​សម្រាប់​ការ​រស់នៅ​ជាក់ស្តែង​របស់​ពួកគេ​។ ​ដូច្នេះ​ហើយ​ ​បើ​អ្នក​ជា​មនុស្ស​ដែល​តែង​មាន​គំនិត​ថ្មីៗ​ ​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​​មានន័យ​ថា ​អ្នក​មាន​និស្ស័យ​ក្នុង​ការ​រកស៊ី​ហើយ​។
២) ​មាន​​គោលដៅ​ច្បាស់លាស់​៖ ​​ក្នុង​ការ​ធ្វើ​ជំនួញ​ ​គឺ​ត្រូវ​តែ​មាន​គោលដៅ​ច្បាស់លាស់​ ​បើ​មិន​ដូច្នោះ​ទេ ​​អ្នក​នឹង​ត្រូវ​បរាជ័យ​មិន​ខាន​ ​ព្រោះ​មាន​ឧបសគ្គ​ជាច្រើន​ដែល​កើត​មាន​។ ​​​​​​​​​ប្រសិនបើ​អ្នក​ជា​មនុស្ស​ដែល​ ​មាន​គោលដៅ​ច្បាស់លាស់​ ​និង មិន​ដែល​រារែក​ចំពោះ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​នោះ ​​វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ​អ្នក​សម​ជា​​បុគ្គល​ជោគជ័យ​ក្នុង​វិថី​ជំនួញ​។
៣) ​មាន​សិល្បៈ​ក្នុង​ការ​ដឹកនាំ​មនុស្ស​៖​ ​​ដើម្បី​ធ្វើ​ជំនួញ​ប្រកប​ដោយ​ជោគជ័យ​ ​​មិនមែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ​ព្រោះ​មនុស្ស​មិន​អាច​មាន​លទ្ធភាព​ធ្វើ​បែប​​នេះ​ឡើយ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​​ ​គឺ​សិល្បៈ​ក្នុង​ការ​ដឹកនាំ​ ​និង ប្រើប្រាស់​មនុស្ស​។ ​​​​សិល្បៈ​​ដឹកនាំ​មនុស្ស​ជា​រឿង​សំខាន់​បំផុត ​ព្រោះ​ថា ​អ្នក​អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​សមត្ថភាព​ជួយ​ធ្វើ​ការងារ​ឲ្យ​អ្នក​យ៉ាង​អស់​ពី​ចិត្ត​ ​​នាំ​ឲ្យ​ការងារ​រកស៊ី​រីកចម្រើន​ទៅ​មុខ​ជា​បន្តបន្ទាប់​។
៤) ​​ពូកែ​ទំនាក់ទំនង​៖ ​និយាយ​អំពី​ការ​រកស៊ី​ ​គឺ​មិន​អាច​មិន​និយាយ​អំពី​ការ​ទំនាក់ទំនង​​នោះ​ឡើយ ​​ព្រោះ​ពេលខ្លះ​មិន​មែន​ដោយសារ​តែ​ផលិតផល​ ​ឬ សេវាកម្ម​របស់​អ្នក​ល្អ​ជាង​គូប្រជែង​នោះ​ទេ ​ប៉ុន្តែ​ចំណុច​ពិសេស​នោះ ​គឺ​អ្នក​​ពូកែ​ទំនាក់ទំនង​​ដែល​នាំ​ឲ្យ​អតិថិជន​នឹក​ឃើញ​ដល់​អ្នក​មុន​គេ​។ ​
៥) មាន​ភាព​អត់ធ្មត់​ខ្ពស់​៖ ​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជំនួញ​ ​មិនមែន​គ្រាន់​តែ​និយាយ​ ​និង ធ្វើ​​ធម្មតា​ ​អាច​​សម្រេច​នោះ​ឡើយ ​ពោល​គឺ​ទាល់តែ​មាន​ការ​ខិតខំ​ខ្លាំង​ ​ហើយ​ក៏​ត្រូវ​តែ​មាន​ភាព​អត់ធ្មត់​ផង​ដែរ​។ ​ដូច្នេះ​ហើយ ​ការ​អត់ធ្មត់​ ​គឺ​ជា​ចំណុច​សំខាន់​ដែល​ត្រូវ​តែ​មាន​ ​ព្រោះ​មិន​មែន​គ្រប់យ៉ាង​អាច​កើត​ឡើង​តាម​ការ​ចង់​បាន​នោះ​ឡើយ​ ​ពោល​គឺ​ពេល​ខ្លះ​វា​ទាមទារ​ពេលវេលា​សមស្រប​៕
Source: BizKhmer

Post a Comment

0 Comments