Random Posts

តើគិតបែបណាដែលហៅថាគិតដូចជាសេដ្ឋី?


តើអ្នកបានដឹងថា សមត្ថភាព នៃការ គិត របស់សេដ្ឋី និងមហា សេដ្ឋីមាន លក្ខណៈ ខុស គ្នាត្រង់ណាដែរឬទេ?
តើគំរូនៃផ្នត់គំនិតដូចជា Mark Zuckerberg, Richard Branson, Donald Trump, Steve Jobs, Bill Gates, Larry Ellison, Oprah Winfrey, Aliko Dangote, Warren Buffet និងអ្នកដទៃទៀត​យ៉ាងណាដែរ?តើអ្នកចង់អភិវឌ្ឍនូវ​ការគិត របស់អ្នក​ដែរឬទេ?តើអ្នកចង់គិតដូចជាមហាសេដ្ឋីដែរឬទេ?តើអ្នក បានអង្កេតពីសភាវៈ​នៃការគិតរបស់​អ្នកឬ​ក៍ការដឹងរបស់អ្នកមាន ឥទ្ធិពលដោយផ្ទាល់អ្វីខ្លះទៅលើសភាព​នៃជីវិតរបស់អ្នក?អ្វី​ដែលយើងចង់​លើក​ឡើង​គឺត្រង់ថាយើងកំពុងតែព្យាយាមក្នុងការនិយាយជា លក្ខណៈចាំបាច់ថាប្រសិនបើអ្នកគិតដូចជាសេដ្ឋី អ្នកនឹងក្លាយ​ជាសេដ្ឋីហើយប្រសិនបើអ្នកសម្រេចចិត្តក្នុងការ បង្កើនសមត្ថភាពនៃការគិតរបស់​អ្នកដើម្បីក្លាយ​ជាមហាសេដ្ឋី ជាចុងក្រោយអ្នកនឹងក្លាយជាមហាសេដ្ឋី។
នេះជាមូលហេតុ​ដែលធ្វើឲ្យDonald Trump បានតាក់តែងនូវសៀវភៅមួយមានចំណង​ថា«វិធីសាស្ត្រក្នុងការគិត​ដូច​ជាមហាសេដ្ឋី» ដោយសារតែ គាត់ដឹងថាសារៈសំខាន់នៃគំរូនៃ​ការគិតរបស់មនុស្សទៅនឹង​ដំណើរការនៃការ​ទទួលបានសមិទ្ធិផលនៅក្នុងជីវិតហើយវាជាមូលហេតុដែលធ្វើឲ្យមានការគាំទ្រទៅនឹងស្នាដៃរបស់គាត់។ វិធីសាស្ត្រក្នុងការអភិវឌ្ឍចិត្តគំនិតរបស់យើងឲ្យដូចមហាសេដ្ឋីបានរួមមានដូចជា៖
១. ត្រូវមានការប្រាថ្នាចង់បានក្នុងការអភិវឌ្ឍផ្នត់គំនិតរបស់អ្នក
ជំហាននេះគឺអភិវឌ្ឍផ្នត់គំនិតវិជ្ជមានរបស់អ្នកក្នុងការ ប្រាថ្នាចង់បានជាខ្លាំង។អ្នកច្បាស់ជាឃើញពីតម្រូវការ​ក្នុងការអភិវឌ្ឍផ្នត់គំនិត​វិជ្ជមានរបស់អ្នកនិងបង្កើនសមត្ថភាពនៃការគិត របស់អ្នក។ អ្នកត្រូវតែ​មានឆន្ទៈ​ក្នុង​ការឆ្ពោះទៅរកដំណើរការហើយ ដែលដំណើរការទាំងនេះគឺកំណត់ជាភាពងាយស្រួលពីព្រោះវាតម្រូវឲ្យ មានការផ្លាស់ប្តូរនូវការយល់ដឹងនិងខ្លឹមសារនៃតម្លៃ។ គ្រាន់តែសហគ្រាសឆ្ពោះទៅរកដំណើរសហគ្រាស។ ហេតុនេះអ្នកចាំបាច់ត្រូវតែឆ្ពោះទៅរកដំណើរការនៃការអភិវឌ្ឍផ្នត់គំនិត អ្នកនឹងទទួលបាន​ជោគជ័យ​ដើម្បីទៅ​កាន់ដំណើរការហើយឱកាសនឹងបើកឲ្យអ្នក។
២. ផ្លាស់ប្តូរការយល់ដឹងរបស់អ្នកដែលបណ្តាលឱ្យបរាជ័យ
ភាពបរាជ័យគឺជាកន្លែងដែលទំនេរ។ វាជាឱកាសសម្រាប់ចាប់ផ្តើមសារជាថ្មីម្តងទៀត។នេះគឺជាខ្លឹមសារនៃ​តម្លៃដែល​បំបែកបុគ្គលមធ្យមនិងសេដ្ឋីពីមហាសេដ្ឋី។ តើអ្នកមានប្រតិកម្មបែប​ណាពេលជួបប្រទះនូវភាព​បរាជ័យ? តើអ្នកក្តាប់ជាប់ភាពបរាជ័យយ៉ាងម៉េច? តើអ្នកភ័យខ្លាចបរាជ័យឬតើអ្នក​ទទួលយកភាព​បរាជ័យដើម្បី​រៀនពីឱកាស? ដើម្បីអភិវឌ្ឍផ្នត់​គំនិតនិង​​ការគិត​ដូចជាមហាសេដ្ឋីអ្នក​ត្រូវ តែផ្លាស់ប្តូរចំនេះដឹង​របស់អ្នកដែល​គិតបែបបរាជ័យ។ អ្នកត្រូវតែមើលជា ឱកាសក្នុងការរៀនវិញប្រសើរជាងនូវរឿងរ៉ាវដែលយើងមិនបានដឹង។
៣. បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលមានហានិភ័យខ្ពស់
បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់គឺមានភាពខុសគ្នា រវាងបុគ្គលមធ្យម សេដ្ឋីនិងមហាសេដ្ឋី។ ហេតុនេះប្រសិនបើអ្នកអភិវឌ្ឍផ្នត់គំនិតរបស់ មហាសេដ្ឋី អ្នកត្រូវបង្កើននូវសមត្ថភាព​នៃអាកប្បកិរិយា​ដែល​គ្រោះថ្នាក់ឬហានិភ័យ។ តើឆន្ទៈយ៉ាងម៉េចដែលអ្នកចង់ប្រថុយ? តើអ្នកចៀសវាងគ្រោះថ្នាក់ទេ? តើអ្នកមាន​​ប្រតិកម្ម​បែបណានៅពេលដែលអ្នកមានវត្តមាននៅក្នុងមុខជំនួញឬក្នុងឳកាសវិនិយោគទុន?
៤. គំរូនៃការគិតរបស់អ្នក និងសកម្មភាពរបស់មហាសេដ្ឋី
តើអ្នកគិតអ្វីបានវែងឆ្ងាយដែរទេ? តើអ្នកត្រូវធ្វើបែបណានៅពេលដែលជួបប្រទះនូវគូប្រកួតប្រជែង? តើអ្នក​មានសុទិដ្ឋិនិយម​ឬទុទិដ្ឋិនិយម? តើអ្នកមានអ្នកណែនាំឬអ្នកជាគំរូទេ? ដូចនេះបើសិនជា​អ្នកមានចិត្តគំនិត​ក្នុងកាអភិវឌ្ឍហើយគិតដូចជាមហាសេដ្ឋី ខណៈពេលនេះអ្នកត្រូវតែមានគំរូនៃ​ការគិតនិងសកម្មភាព​ឲ្យបានដូច​មហាសេដ្ឋីទាំងនេះ។
៥. ស្វែងរកដំណោះស្រាយ
តើអ្នកបានដឹងនូវអ្វីដែលដែលកំណត់ពីមហាសេដ្ឋី បុគ្គលឯកជននិងសេដ្ឋីទេ? ជាទូទៅមនុស្សម្នាក់ៗតែង​តែជួប​ប្រទះនូវបញ្ហា តែអ្វីដែលសំខាន់នោះគឺបុគ្គលនោះទុកបញ្ហានោះចោលឬក៍ចេះចាប់ឱកាស? យើងត្រូវមើលពី​ឱកាសប្រសើរជាជាងការមើលតែឃើញតែពីបញ្ហា។ យើងត្រូវវិភាគមួយករណីម្តងៗ​ទៅលើអង្គហេតុនៃ​រឿងដែល​​​បានកើតមានឡើង ហើយចាប់ផ្តើមយកបញ្ហានោះមកពិភាក្សាវែកញែក​និងដោះស្រាយមួយ​ករណី​ម្តងៗ ពុំនោះទៀតសោត ការដោះស្រាយនោះក៍ត្រូវពឹងផ្អែកទៅលើស្ថានភាពសង្គម ប្រវត្តិសាស្ត្រនិង​ស្ថានភាពច្បាប់ផ្សេងនៃប្រទេសមួយក្នុងចំណោមបណ្តា ប្រទេសជាច្រើននៅលើសាកលលោក។ កាលបើ​យើងសិក្សាស្វែងយល់រួចហើយ យើងប្រាកដជាអាចរកវិធីសាស្រ្តក្នុងការដោះស្រាយបានដោយជោគជ័យ៕

Source: BizDoctors

Post a Comment

0 Comments