Random Posts

មកស្គាល់បុគ្គលទាំង ១២រូប ដែលមានពិន្ទុ IQ ខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រ

បរទេស៖ IQ ដែលមានពាក្យពេញ “Intelligence Quotient” គឺជាប្រព័ន្ធមួយ សម្រាប់តេស្ត ឬវាស់ស្ទង់ ភាពវៃឆ្លាតរបស់មនុស្ស។
បើយោងតាមមូលដ្ឋានរង្វាស់ Terman (Terman’s scale) បុគ្គលដែលមានពិន្ទុ IQ ក្រោម ៧០ ត្រូវបានចាត់ទុកថាជាមនុស្សដែលអាប់ប្រាជ្ញា (Definite Feeble-minded) ខណៈបុគ្គលដែលមានពិន្ទុ IQ ចាប់ពី ១១០ ដល់ ១១៩ ត្រូវបានចាត់ទុកថា មានប្រាជ្ញាខ្ពស់ (Superior Intelligence)។ 
ខាងក្រោមនេះជាបុគ្គលមួយចំនួន ដែលត្រូវបានគេកត់ត្រាក្នុងប្រវត្តិសាស្ត្រ មានពិន្ទុ IQ ខ្ពស់ជាងគេ។ សូមតាមដានទាំងអស់គ្នា!
១២. រូបវិទូដ៏ល្បី លោក Stephen Hawking មានពិន្ទុ IQ ១៦០។
កើតនៅឆ្នាំ ១៩៤២ (ស្លាប់នៅថ្ងៃទី ១៤ មីនា ២០១៨)
ទីកន្លែងកំណើត៖ ទីក្រុង Oxford ចក្រភពអង់គ្លេស
លោក Stephen Hawking 
១១. រូបវិទូដ៏ល្បី លោក Albert Einstein មានពិន្ទុ IQ ចន្លោះពី ១៦០ និង ១៩០។
កើតនៅឆ្នាំ ១៨៧៩ (ស្លាប់នៅថ្ងៃទី ១៨ មេសា ១៩៥៥)
ទីកន្លែងកំណើត៖ ទីក្រុង Ulm ប្រទេសអាល្លឺម៉ង់
លោក Albert Einstein
១០. អ្នកស្រី Judit Polgar ដែលជាអ្នកជំនាញលេងអុកដ៏ល្បី មានពិន្ទុ IQ ១៧០។
កើតនៅឆ្នាំ ១៩៧៦
ទីកន្លែងកំណើត៖ ទីក្រុងប៊ូដាប៉េស ប្រទេសហុងគ្រី 
អ្នកស្រី Judit Polgar
៩. លោក Philip Emeagwali ដែលជាអ្នកវិទ្យាសាស្ត្រកំព្យូទ័រ មានពិន្ទុ IQ ១៩០។
កើតនៅឆ្នាំ ១៩៥៤
ទីកន្លែងកំណើត៖ ទីក្រុង Akure ប្រទេសនីហ្សេរីយ៉ា
លោក Philip Emeagwali
៨. លោក Garry Kasparov ដែលជាអតីតជើងឯកលេងអុកពិភពលោក មានពិន្ទុ IQ ១៩៤។
កើតនៅឆ្នាំ ១៩៦៣
ទីកន្លែងកំណើត៖ អតីតសហភាពសូវៀត 
លោក Garry Kasparov
៧. លោក Christopher Michael Langan ដែលជាអ្នកស្រាវជ្រាវឯករាជ្យ មានពិន្ទុ IQ ចន្លោះ១៩០ និង ២១០។ កើតនៅឆ្នាំ ១៩៥២ ទីកន្លែងកំណើត៖ ទីក្រុង San Francisco សហរដ្ឋអាមេរិក 
លោក Christopher Michael Langa
៦. អ្នកស្រី Edith Stern ដែលបញ្ចប់​ថ្នាក់បណ្ឌិតលើផ្នែកគណិតវិទ្យា មានពិន្ទុ IQ ច្រើនជាង ២០០។ អ្នកស្រីកើតនៅឆ្នាំ ១៩៥២។
អ្នកស្រី Edith Stern
៥. លោកសាស្ត្រាចារ្យ Kim Ung-Yong មានពិន្ទុ IQ ២១០។
កើតនៅឆ្នាំ ១៩៦២ ទីកន្លែងកំណើត៖ ខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង
លោកសាស្ត្រាចារ្យ Kim Ung-Yong
៤. លោក Christopher Hirata ដែលជាសាស្ត្រាចារ្យផ្នែករូបវិទ្យា និងតារាសាស្ត្រ មានពិន្ទុ IQ ២២៥។ កើតនៅឆ្នាំ ១៩៨២ ទីកន្លែងកំណើត៖ ទីក្រុង Ypsi សហរដ្ឋអាមេរិក 
លោក Christopher Hirata
៣. អ្នកស្រី Marilyn Vos Savant ដែលជាអ្នកនិពន្ធមួយរូប មានពិន្ទុ IQ ២២៨។
កើតនៅឆ្នាំ ១៩៤៦ ទីកន្លែងកំណើត៖ ទីក្រុង St. Louis សហរដ្ឋអាមេរិក
អ្នកស្រី Marilyn Vos Savant
២. អ្នកគណិតវិទូ គឺលោក Terence Tao មានពិន្ទុ IQ ២២៥ និង ២៣០។
កើតនៅឆ្នាំ ១៩៧៥ ទីកន្លែងកំណើត៖ ទីក្រុង Adelaide ប្រទេសអូស្ត្រាលី
លោក Terence Tao
១. លោក William James Sidis មានពិន្ទុ IQ ចន្លោះ ២៥០ និង ៣០០ ដែលជាពិន្ទុច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ៕ កើតនៅឆ្នាំ ១៨៩៨ (ស្លាប់នាថ្ងៃទី ១៧ កក្កដា ១៩៤៤) ទីកន្លែងកំណើត៖ Manhattan សហរដ្ឋអាមេរិក 
លោក William James Sidis

Source: KhmerLoad

Post a Comment

0 Comments