ប្រទេសចិន មានអ្នកប្រាជ្ញជាច្រើនរូបដែលបានបង្កើតទ្រឹស្ដីល្អៗដែលឆ្លុះបញ្ចាំងពីជីវិតពិត ដូចជាទំនាក់ទំនងល្អ ការងារ ទស្សនវិជ្ជា ការតស៊ូ និងខ្លឹមសារជីវិតផ្សេងៗ។ល។ ថ្ងៃនេះ រៀនយល់ដឹង សូមលើកយកសម្ដីមាសរបស់ខុងជឺ៖
១) បន្តដំណើរទៅមុខ៖ មិនថាអ្នកដើរយឺតយ៉ាងណានោះទេ អ្វីដែលសំខាន់គឺអ្នកបន្តដំណើរទៅមុខ មិនរាថយ មិនឈប់ដំណើរ។ ឲ្យតែអ្នកបន្តខិតខំប្រឹងប្រែង អ្នកច្បាស់ជាសម្រេចនូវអ្វីដែលអ្នកចង់បាននិងទៅដល់កន្លែងដែលអ្នកចង់ទៅ។
២) មិត្តភាពគឺសំខាន់៖ មនុស្សដែលអ្នករាប់អានគឺជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតអ្នក។ ដូច្នេះហើយ អ្នកគួររាប់អានមនុស្សល្អឲ្យបានច្រើននិងរាប់អានពួកគេដោយចិត្តស្មោះ ល្អចំពោះមិត្តរបស់អ្នកផងដែរ។ មិនមែនរាប់អានមិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
៣) អ្វីដែលល្អសុទ្ធតែទាមទារការលះបង់៖ អ្វីដែលល្អសុទ្ធតែលំបាកក្នុងការទទួលយកឬសម្រេច។ ឧទាហរណ៍ថាអ្នកចង់បានផ្ទះ វាទាមទារឲ្យអ្នកខំប្រឹងធ្វើការ សន្សំលុយ លះបង់ទាំងកម្លាំងកាយនិងពេលវេលា ។ ដូច្នេះហើយ ប្រសិនអ្នកចង់បានអ្វីមួយ អ្នកក៏ត្រូវហ៊ានលះបង់ដូចគ្នា។
៤) ត្រូវរៀនគិតអំពីលទ្ធផល៖ «រាល់ពេលដែលខឹងនរណាម្នាក់ ចូរគិតដល់លទ្ធផលរបស់វា។» ដូច្នេះហើយ លើកក្រោយមុនពេលដែលអ្នកខឹងនរណាម្នាក់ ចូរចងចាំសុភាសិតមួយនេះព្រោះថាពេលខ្លះ ខឹងខុសខឹងខាត។ ខឹងមិនដែរនាំយកផលប្រយោជន៍អ្វីនោះទេ។ អ៊ីចឹងហើយ គួររៀនទប់កំហឹងនិងអារម្មណ៍ខ្លួនឯង។
៥) អ្នកអាចរៀនសូត្រពីមនុស្សនៅជុំវិញខ្លួន៖ «ក្នុងចំណោម៣នាក់ ម្នាក់គឺជាគ្រូរបស់ខ្ញុំ។» សុភាសិតមួយនេះមានន័យថាអ្នកអាចរៀនសូត្រពីមនុស្សនៅជុំវិញខ្លួនជានិច្ច។ អ្នកអាចសិក្សាពីចំណុចល្អរបស់បុគ្គលម្នាក់និងមិនធ្វើនូវចំណុចអាក្រក់របស់បុគ្គលម្នាក់។ បន្ថែមពីលើនេះ មនុស្សម្នាក់មានបទពិសោធន៍ជីវិតខុសៗគ្នា ដូច្នេះហើយ វាតែងមានចន្លោះប្រហារដែលអ្នកអាចសិក្សារៀនសូត្រពីគ្នាបាន៕
Source: BizKhmer by Eung Muyoo
0 Comments