Random Posts

សម្រង់សម្តីល្អៗទាំង7សម្រាប់លើកទឹកចិត្តនៅពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់

តើជីវិតរបស់អ្នក ជួបនូវរឿងស្មុគស្មាញមែនទេ? ហើយខ្វាយខ្វល់ពីជីវិតមិនដឹងថាគិតបែបណាមែនទេ? អ្នកប្រហែលជាជួបនូវរឿងបរាជ័យជាច្រើនដែលធ្វើអោយអ្នកស្ទើរតែបោះបង់ចោលលែងចង់ធ្វើអ្វីទាំងអស់ ។ អ្នកបាត់បង់នូវទំនុកចិត្តដោយសារតែអ្នកតែងតែដួលនៅកាលៈទេសៈណាមួយដោយអ្នកមិនបានដឹងថាវានឹងកើតឡើង ។

ចូរអ្នកកុំគិតថារឿងនេះកើតឡើងតែចំពោះអ្នកអោយសោះឡើយ ព្រោះនៅពីក្រោយភាពជោគជ័យរបស់បុគ្គលល្បីៗ ពួកគាត់បានជួបនូវបរាជ័យជាច្រើនដែលអ្នកមិនបានដឹង ។

Related image

ដោយមូលហេតុនេះ ខ្ញុំបានប្រមូលផ្តុំនូវសម្រង់សម្តីមួយចំនួនដែលខ្ញុំសង្ឃឹមថាវានឹងជួយអ្នកឱ្យមានភាពវិជ្ជមាន បង្កើនទំនុកចិត្តរបស់អ្នក និងលើកស្ទួយស្មារតីរបស់អ្នក ដើម្បីអោយអ្នកអាចជឿជាក់លើខ្លួនឯង ដើម្បីយកឈ្នះឧបសគ្គដែលកើតឡើងឥតឈប់ឈរ ហើយសម្រេចបាននូវគោលដៅរបស់អ្នក និងទទួលបាននូវភាពជោគជ័យក្នុងជីវិត ។

ខាងក្រោមនេះគឺជាសម្រង់សម្តីទាំង ៧ សម្រាប់លើកទឹកចិត្តដែលអ្នកគួរតែដឹងនិងគិតពិចារណា ហើយអនុវត្តតាម ៖

១.សិរីល្អដ៏អស្ចារ្យបំផុតរបស់យើងគឺមិនមែននៅក្នុងការមិនធ្លាក់ចុះនោះទេប៉ុន្តែនៅក្នុងការកើនឡើងរាល់ពេលដែលយើងធ្លាក់ចុះ​ ។ — Confucius
២.ក្តីសុបិន្តទាំងអស់របស់យើងអាចក្លាយជាការពិតប្រសិនបើយើងមានភាពក្លាហានក្នុងការស្វែងរកវា ។ – Walt Disney
៣.មិនសំខាន់ទេថាតើអ្នកដើរយឺតប៉ុណ្ណា ដរាបណាអ្នកមិនបោះបង់វា ។ – Confucius
៤.អ្វីគ្រប់យ៉ាងដែលអ្នកប៉ងចង់បានគឺវាស្ថិតនៅផ្នែកម្ខាងទៀតនៃភាពភ័យខ្លាច ។ — George Addair
៥.ភាពជោគជ័យមិនមែនជាទីបញ្ចប់នោះទេ ហើយភាពបរាជ័យក៏មិនមែនជារឿងធ្ងន់ធ្ងរអាចអោយអ្នកស្លាប់ឡើយ វាគ្រាន់តែជាបទពិសោធន៍ធ្វើអោយអ្នកមានភាពក្លាហានដើម្បីអោយអ្នកបន្តទៅមុខទៀត ។ – Winston Churchill
៦.ការលំបាកតែងតែរៀបចំមនុស្សសាមញ្ញសម្រាប់វាសនាដ៏អស្ចារ្យមួយ ។  – C.S. Lewis
៧.ជឿជាក់​លើ​ខ្លួនឯង! អ្នកក្លាហាជាងអ្វីដែលអ្នកគិត, អ្នកមានទេពកោសល្យច្រើនជាងអ្វីដែលអ្នកបានដឹង, និងមានសមត្ថភាពច្រើនជាងអ្វីដែលអ្នកស្រមៃ ។ ― Roy T. Bennett


Researched by: Veasna WT






Post a Comment

0 Comments