Random Posts

​iOS 12.0.1 ជួប​បញ្ហាខ្លះ ដែល​អ្នកមិនគួរ​អាប់​ដេតពេលនេះ



Apple ទើប​បាន​បញ្ចេញ​ជំនាន់ iOS 12 Beta 2 ថ្មី​ទៀត​សម្រាប់​អ្នក​ប្រើ iDevice។ ការ​បញ្ចេញ​ជំនាន់ iOS ថ្មី​នេះ ដើម្បី​កែ​តម្រូវ​នូវ​ចំណុច​ខ្លះៗ​ដែល​គ្មាន​នៅ​លើ iOS 12 តែ​យ៉ាង​ណា អ្នក​អាច​ក្រឡេក​មក​មើល​ចំណុច​អវិជ្ជមាន​ទាំង​នេះ​សិន មុន​នឹង​ចុច​អាប់ដេត។
១) ​បញ្ហា iMessage
អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដែល​បាន​អាប់ដេតទៅ iOS 12.0.1 បាន​រាយការណ៍​ថា ពួក​គេ​បាន​ជួប​បញ្ហា​មួយ​ស្រដៀង​គ្នា​គឺ ​ការ​ផ្ញើរសារ​ទៅ​មនុស្ស​ដែល​អ្នក​ចង់​ផ្ញើរ ស្រាប់​តែ​លោត​ចូល​អ្នក​ផ្សេង​ឯនោះ​វិញ។
២) បញ្ហា​ភ្ជាប់ Wi-Fi
​iOS 12.0.1 មាន​បញ្ហា​មួយ​គឺ ការ​ភ្ជាប់ Wi-Fi មិន​ប្រក្រតី ជួន​ដាច់ ជួន​ជាប់ សូម្បី​តែ​អ្នក​ប្រើ iPhone Xs Max ដែល​ជា​ជំនាន់​ចុង​ក្រោយ​ក្តី និង​ភ្ជាប់​ជាមួយ Wi-Fi ដែល​មាន​ល្បឿន​លឿន​ក្តី។ តែ​បើ​អ្នក​នៅ​ត្រឹម iOS 12.0 មិន​ជួប​បញ្ហា​នេះ​ទេ។
៣) បញ្ហា Bluetooth
iOS 12.01 ​ក៏​មាន​បញ្ហា​ជាមួយ Bluetooth ដែរ ទោះ​ជា​នៅ​ក្បែរ​គ្នា តែ​ការ​ភ្ជាប់​មិន​ប្រក្រតី​នោះ​​ទេ។
៤) បញ្ហា​ភ្ជាប់​អ៊ីនធើណិត​ស៊ីម​រអាក់​រអួល
iOS 12.0.1 ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​ការភ្ជាប់​អ៊ីនធើណិត​ស៊ីម LTE ជួន​ឃើញ ជួន​ដាច់ រអាក់​រអួល​មិន​ស្រួល​ចិត្ត។
ដូច​នេះ បើ​អ្នក​មិន​ចង់​បាន Emoji ថ្មី និង​ការ​កែសម្រួល​ខ្លះៗ​លើ iOS 12 ពី Apple អ្នក​ពុំ​គួរ​អាប់​ដេត​ភ្លាមៗ​ទេ ដោយ​ហេតុ​ថា នេះ​ជា​ជំនាន់ Beta វា​នៅ​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ៕


Source: Sabay

Post a Comment

0 Comments