ឈានចូលអាយុ១៨ឆ្នាំ គឺជាការចាប់ផ្តើមដ៏សំខាន់មួ យរបស់យុវវ័យ ។ នៅអំឡុងនេះអ្នកទំនងជាបានបញ្ចប់ ការសិក្សានៅវិទ្យាល័យហើយត្រៀមនឹ ងបន្តចូលសកលវិទ្យាល័យ ។ ជាក់ស្តែងនៅក្នុងមួយប៉ព្រិចភ្នែ ក អ្នកទទួលបានសេរីភាព និងទំនួលខុសត្រូវច្រើនជាងមុន ហើ យហៀបនឹងលះបង់ពេលវេលារបស់អ្នកក្ នុងនាមជាយុវវ័យ។
វាជារឿងសំខាន់ដែលអ្នកជួបប្រទះ បញ្ហាសុទិដ្ឋិនិយមជាមួយនឹងបញ្ហា ប្រឈមថ្មីដែលស្ថិតនៅខាងមុខ ហើយដែលអ្នកត្រូវបំពាក់នូវជំនាញ ក៏ដូចជាចំណេះដឹងចាំបាច់ដើម្បីត្ រៀមខ្លួនសម្រាប់ឆ្នាំបន្តបន្ទា ប់ទៀតដែលនឹងឈានចូលមកដល់
និងការទទួលបានជោគជ័យនៅក្នុងជីវិ តផ្ទាល់ខ្លួននិងអាជីពរបស់អ្នក។ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែ លអ្នកមានអាយុ១៨ឆ្នាំគួរយល់ដឹង:
1. កំណត់គោលដៅរបស់អ្នក
ប្រហែលជាអ្នកមិនទាន់ប្រាកដមួ យរយភាគរយអំពីអ្វីដែលអ្នកចង់បា ននៅថ្ងៃអនាគតនោះទេ ។ ប៉ុន្តែមិនបាច់ខ្វល់ខ្វាយច្រើ នពេក ព្រោះមិនមែនមានតែអ្នកម្នាក់ទេ ហើយអ្នកក៏មិនមែនជាអ្នកដំបូងគេដែ រដែលស្ថិតក្នុងកាលទេសនេះ ។ នេះមិនមែនមានន័យថាអ្នកត្រូវបើ កភ្លើងខៀវហើយទុកបញ្ហាចោលនោះទេ ។ ចាប់ពីពេលនេះទៅអ្នកគួរតែស្វែ ងយល់និងវិភាគពីវិធីដោះស្រាយសម្ រាប់ការសិក្សា និងពិចារណាឲ្យបានសមស្របសម្រាប់ អ្នកដើម្បីដេញចាប់គោលដៅនោះ ។
2. ក្លាយជាអ្នកឯករាជ្យ
ពេលវេលាបានមកដល់ហើយដែលអ្នកត្រូ វតែមានម្ចាស់ការលើខ្លួនឯង ហើយមិនយូរមិនឆាប់អ្នកត្រូវចាកចេ ញពីក្រុមគ្រួសារដើម្បីបន្តការសិ ក្សានៅសកលវិទ្យាល័យ ។ នៅអាយុ១៨ឆ្នាំអ្នកចាប់ផ្តើមក្លា យជាមនុស្សពេញវ័យនិងមានភាពចាស់ទុំ ។ យ៉ាងណាក៏ដោយវាមានការលំបាកក្នុ ងការផ្លាស់ប្តូរជាមនុស្សពេញវ័យ ហើយបញ្ឈប់ការពឹងផ្អែកលើឪពុកម្តា យ ដើម្បីបង្ហាញខ្លួនទៅកាន់ពិភពលោក ។ ប្រសិនជាមានអ្នកបម្រើអាហារដល់តុ មិនបាច់ឆ្លងកាត់ការបោកសម្លៀកបំ ពាក់ ការទូទាត់ការចំណាយរបស់អ្នក អ្នកក៏មិនចាំបាច់មានការផ្លាស់ប្ តូរដែរ ។ រឿងដែលសំខាន់នោះការថែទាំខ្លួនឯង មិនមែនមានន័យថាអ្នកឯកានោះទេ ។ ទោះជាយ៉ាងណាក៏ដោយការគាំទ្រពី ក្រុមគ្រួសាររបស់អ្នកគឺមានសារៈ សំខាន់ អ្នកនឹងទទួលខុសត្រូវបន្ថែមទៀត ។
3. គិតមុនពេលអ្នកប្រកាស (post)
Facebook, Twitter និង Instagram បានក្លាយជាវិធីសាស្ត្រទំនាក់ទំ នងនិងការចែករំលែកដ៏ពេញនិយមបំផុ តក្នុងចំណោមវិធីសាស្ត្រជាច្រើន ។ ទោះជាយ៉ាងណាក៏ដោយមុខងារនៃទម្ រង់លើបណ្តាញ (online profile) របស់អ្នកទៅឆ្ងាយហួសពីសង្គម ពីព្រោះមនសិកានិងការយល់ឃើញរបស់ អ្នក វាមានផលប៉ះពាល់ទៅលើអ្វីដែលអ្ នកផ្សេងគិតមកកាន់អ្នក ។ វាសំខាន់ណាស់ក្នុងការប្រើប្រាស់ បណ្តាញសង្គមដោយមានភាពចាស់ទុំ ។
នេះមិនមែនមានន័យថាអ្នកត្រូវឈប់ ធ្វើជាខ្លួនអ្នកនោះទេ ។ ប៉ុន្តែអ្នកត្រូវយល់ថាវាមានបន្ទាត់មួយដែលអ្នកមិនគួរឆ្លងកាត់វា ប៉ុណ្ណោះ ។ ឧទាហរណ៍៖ ជៀសវាងការបង្ហោះរូបភាពនៅពេលដែលអ្នកស្រវឹង ក្នុងស្ថានភាពហែលទឹក ស្លៀកពាក់មិនសមរម្យ ឬជៀសសវាងការបង្ហោះសារទាក់ទិនទៅនឹងបញ្ហាផ្ទាល់ខ្លួនដែលជាការប្រមាថមើលងាយ ។
4. រៀនណែនាំនិងទទួលបានប័ណ្ណបើកបរ
អ្នកត្រូវដឹងអំពីរបៀបគ្រប់គ្រងឬបើកបររថយន្តម៉ូតូនិងទទួលបានប័ណ្ណបើកបរនឹងអនុញ្ញាតឱ្យអ្នកធ្វើការច្បាស់លាស់ជាងមុនតាមភារកិច្ច ហើយនឹងផ្តល់ឱ្យអ្នកនូវឯករាជ្យបន្ថែមទៀតដោយមិនចាំបាច់រង់ចាំឱ្យអ្នកដទៃបើកបរឲ្យអ្នក។
5. មានចំណេះដឹងនិងការការពារខ្លួន
ជាការពិតណាស់ ជម្រើសដ៏ល្អបំផុតដើម្បីបង្ការជំងឺកាមរោគនិងការមានផ្ទៃពោះដែលអ្នកមិនចង់បានគឺការជៀសវាង។ អ្វីដែលការសម្រេចចិត្តរបស់អ្នកលើបញ្ហានេះមានការព្រួយបារម្ភវាជាការសំខាន់ដែលអ្នកត្រូវអប់រំខ្លួនអ្នកឱ្យដឹងពីអ្វីដែលគួរធ្វើដើម្បីការពារការមានផ្ទៃពោះនិងការពារការឆ្លងជំងឺកាមរោគ។ សំខាន់ជាងនេះទៅទៀតវាត្រូវបានដាក់ចូលទៅក្នុងសកម្មភាពវិធីសាស្រ្តនៃការការពារ
6. ទប់ទល់នឹងសម្ពាធសង្គម
យុវវ័យខ្លះជ្រើសរើសវិធីមិនត្រឹមត្រូវដោយការបង្ខិតបង្ខំពីមិត្តភក្តិឬប្រព័ន្ធផ្សព្វផ្សាយ។ វាជាការសំខាន់ដើម្បីទប់ទល់នឹងសម្ពាធពីមិត្តភក្ដិដើម្បីរក្សាសេចក្តីជំនឿនិងគុណតម្លៃរបស់អ្នក។
7. ដឹងពីរបៀបចំអិនអាហារ
អ្នកដែលស្អប់ផ្ទះបាយប្រហែលជាមើលស្រាលនូវអត្ថប្រយោជន៍នៃការមានជំនាញក្នុងសិល្បៈធ្វើម្ហូប ។ ជាការពិតណាស់ដើម្បីបង្កើតបានយ៉ាងហោចណាស់ពីរឬបីចានគឺជាជំនាញដែលអ្នកនឹងពេញចិត្តវាគឺជាជម្រើសល្អជាងការញ៉ាំចំណីអាហារឬចំណាយប្រាក់ចំណូលច្រើនលើអាហាររបស់អ្នក ។ លើសពីនេះទៀតអ្នកអាចប្រមូលផ្តុំពិន្ទុមួយចំនួនជាមួយក្រុមគ្រួសារមិត្តភក្តិឬដៃគូរបស់អ្នកដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេជាមួយនឹងម្ហូបដ៏ឆ្ងាញ់ដែលធ្វើឱ្យពួកគេមានអារម្មណ៍ស្រក់ទឹកមាត់ ។
8. រៀនភាសាបរទេស
តាមរយៈការរៀនភាសាបរទេសអ្នកនឹងមានឱកាសច្រើន។ អ្នកនឹងបើកទ្វារដើម្បីធ្វើការនៅកន្លែងជាច្រើននិងនៅកន្លែងផ្សេងៗគ្នានៃពិភពលោក។ ក្នុងនាមជាយុវវ័យអ្នកនឹងមានគុណប្រយោជន៍ព្រោះតាមធម្មតាចេះនិយាយភាសាមួយទៀតយ៉ាងស្ទាត់ជំនាញ វាគឺជាការងាយស្រួលសម្រាប់មនុស្សវ័យក្មេងជាងមនុស្សវ័យកណ្តាល។
9. រស់នៅតាមរបៀប (ស្ទីល) ផ្ទាល់ខ្លួន
អ្នកត្រូវតែដឹងពីរបៀបគ្រប់គ្រងខ្លួនឯងក្នុងនាមជាកូនប្រុសកូនស្រី ហើយចេះស្លៀកពាក់សមរម្យគ្រប់ពេល ជាពិសេសនៅពេលអ្នកទៅសំភាសន៍ការងារ ។
10. ធ្វើខ្លួនជាម្នាក់ដែលមានការជម្រុញលើកទឹកចិត្តពីមនុស្សជំុវិញខ្លួន
វាជាការសំខាន់ក្នុងការជ្រើសរើសដោយឈ្លាសវៃនិងស្គាល់មនុស្សដែលស្ថិតនៅក្នុងបរិស្ថានផ្ទាល់របស់អ្នក។ ធ្វើខ្លួនជាម្នាក់ដែលមានការជម្រុញលើកទឹកចិត្តពីមនុស្សជំុវិញខ្លួន និងមានការគាំទ្រពីមិត្តភក្តិ សាច់ញាតិ អ្នកណែនាំ ឬគ្រូបង្វឹក អ្នកនិងនាំមកនូវអារម្មណ៍ល្អក្នុងជីវិតរបស់អ្នក ។ ។ វាជាការសំខាន់ណាស់ដើម្បីមានការគាំទ្រពីនរណាម្នាក់ឬក្រុមមនុស្សនិងដើម្បីឱ្យតម្លៃការងារជាក្រុមដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចស្វែងរកនរណាម្នាក់ដែលអ្នកទុកចិត្តដើម្បីឲ្យគេវាយតម្លៃអ្នក ឬការវាយតម្លៃពីសាធារណជន ។
នេះគឺជារឿងជាច្រើនទៀតដែលអ្នកអាយុ 18 ឆ្នាំគួរតែដឹង!
Source: LifeHacks
Translated by Veasna WT
0 Comments