១) “បុគ្គលដែលរស់នៅចុះសម្រុងជាមួយខ្លួនឯង នោះគេនឹងរស់នៅចុះសម្រុងជាមួយនឹងលោកនេះ”។ Marcus Aurelius
២) “អ្វីដែលបរិសុទ្ធបំផុតនៅក្នុងធម្មជាតិ ដូចជាផ្កានេះ នៅតែមានឫសរបស់វាកប់នៅក្នុងផែនដីនិងលាមកសត្វ”។ D.H. Lawrence
៣) “មានរបស់ដែលមានតម្លៃតែម្យ៉ាងគត់នៅក្នុងសិល្បៈ នោះគឺជាអ្វីដែលអ្នកមិនអាចរៀបរាប់បាន”។ Georges Braque
៤) “សេចក្ដីកង្វល់មិនអាចប្លន់យកទុក្ខព្រួយពីថ្ងៃស្អែកមកបានទេ វាមានតែបំផ្លាញក្ដីរីករាយនៅថ្ងៃនេះតែប៉ុណ្ណោះឯង”។ Leo Buscaglia
៥) “ភស្តុតាងដ៏ប្រសើរបំផុតសម្រាប់បញ្ជាក់ពីសេចក្ដីស្រឡាញ់ គឺជាសេចក្ដីទុកចិត្ត”។ Joyce Brothers
៦) “អ្វីដែលពិភពលោកនេះពិតជាត្រូវការយ៉ាងប្រាកដ នោះគឺជាសេចក្ដីស្រឡាញ់ដែលមានច្រើនជាងមុន ហើយឯកសារការងារមានតិចជាងមុន”។ Pearl Bailey
៧) “មនុស្សដែលមានសេរីភាពនៅក្នុងការជ្រើសរើស នឹងតែងតែជ្រើសរើសនូវសុខសន្តិភាពជានិច្ច”។ Ronald Reagan
៨) “ភាពល្អឥតខ្ចោះគឺដោយខ្លួនវាមិនល្អឥតខ្ចោះនោះទេ”។ Vladimir Horowitz
៩) “ដៃដែលបរិសុទ្ធមិនចាំបាច់ត្រូវការស្រោមដៃសម្រាប់បិទបាំងវានោះទេ”។ Nathaniel Hawthorne
១០) “ធម្មជាតិជាញឹកញាប់មានភាពលាក់កំបាំង ហើយមានពេលខ្លះទៀតវាបានយកឈ្នះ ប៉ុន្តែកម្រណាស់ដែលវាត្រូវបានវិនាសហិនហោចអស់នោះ”។ Francis Bacon
Translated Source: BizKhmer by Srey Pov
0 Comments